ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍

ព្រះវិហារ: កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤និង២៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តធ្វើដំណើរច្រាសទិសគ្នាពីជើងទៅត្បូង ។

អ្នកបើកបរម៉ូតូឈ្មោះ ទិត្យ សុឃីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ (បានស្លាប់នៅនឹងកន្លែងកើតហេតុ ) ម៉ូតូម៉ាក សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1E-7766 ។
រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-35 04 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន)។
មូលហេតុ៖ មកពីម៉ូតូឆ្លងផ្លូវ មិនមានការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់