កំពង់ឆ្នាំងៈ នៅថ្ងៃសុក្រ ០៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ៦និង០០នាទីព្រឹក មានករណីធ្វើអត្តឃាត(ចងក) ។
ជនរងគ្រោះឈ្មោះ ពុត ធី ភេទប្រុស អាយុ ៤៩ឆ្នាំ បានចងកសម្លាប់ខ្លួនឯង នៅលើផ្ទះ ស្ថិតនៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រសៃប្រសាទ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់