ព័ត៌មានជាតិ

Tim Cook មិន​បាន​តាំងចិត្ត​ប្ដឹង Samsung ទេ តែ Steve Jobs ជា​អ្នកជំរុញ​

​គ្រាន់តែ​ឡើងកាន់តំណែង​ជា​នាយក​ប្រតិបត្តិ Apple ជំនួស​លោក Steve Jobs ភ្លាម លោក Tim Cook ក៏​បាន​ប្ដឹង​ក្រុមហ៊ុន Samsung រឿង​រំលោភ​ប៉ាតង់​តែម្ដង ដើម្បី​យក​មុខ​យក​ម៉ាត់ ប៉ុន្តែ​ធាតុពិត​នោះ​គឺ​មិន​ដូច​អ្វី​ដែល​យើង​បាន​គិត​នោះ​ទេ​។​

Tim-Cook-to-be-declined-Double-Salary-Bonus-by-Apple

​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឲ្យដឹងថា លោក Tim Cook បាន​ប្ដឹង​ក្រុមហ៊ុន Samsung ភ្លាម​ក្រោយពេល​ឡើងកាន់តំណែង ប៉ុន្តែ​ក្រោយមក បន្ទាប់ពី​លោក Steve Jobs ស្លាប់ទៅ Cook ក៏​បាន​ថ្លែងឲ្យដឹងថា លោក​មិន​បាន​តាំងចិត្ត​ប្ដឹង Samsung នោះទេ ព្រោះថា Samsung គឺជា​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន ព្រមទាំង​ជា​ដៃគូ​ទៀត ខ្លាច​ប៉ះពាល់​ដល់​អាជីវកម្ម​។​

​លោក Cook បាន​បន្តទៀតថា លោក Jobs ចេះ​តែ​ទទូច​ឲ្យ​លោក​ដាក់ពាក្យ​ប្ដឹង Samsung ព្រោះ​ថា​គាត់​បាន​យល់ដឹង​ពី​ច្បាប់​ប៉ាតង់ និង​ទំនាក់ទំនង​រវាង Apple និង Samsung ច្បាស់​។​

​ពេលនោះ Cook ក៏​បាន​ចេញ​សេចក្ដីប្រកាស​ប្ដឹង Samsung តែម្ដង ហើយ​បណ្ដឹង​នោះ​ក៏​បាន​អូសបន្លាយ​រហូត​មកដល់ពេលនេះ​។​

​លោក Tim Cook បាន​បញ្ជាក់ទៀតថា លោក Jobs គាត់​បាន​និយាយថា ការប្ដឹង​នេះ​គឺ​មាន​ផលប្រយោជន៍​ទាំងសងខាង ពោល​គឺ​ទាំង Samsung និង Apple ជាពិសេស​គឺ Apple តែម្ដង ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​លម្អិត​នោះទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Samsung មិន​ព្រម​ទទួលស្គាល់​ថា​ខ្លួន​ជា​អ្នក​ចាញ់ក្ដី​នោះទេ បើទោះបីជា​តុលាការ​បាន​រកឃើញថា​ខ្លួន​បាន​រំលោភ​លើ​ប៉ាតង់​របស់ Apple ក្ដី​៕

Galaxy-S-vs-iPhone-3GS

មតិយោបល់