ព័ត៌មានជាតិ

រថយន្តយីឌុបដឹកថ្មមួយគ្រឿង ផ្លាកលេខភ្នំពេញ 3D- 6583 បើកកៀរកិនម៉ូតូខ្ទេច បែរជាស្តីឲ្យម្ចាស់ជិះមិនចេះមើល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តយីឌុបដឹកថ្មបើកកៀរម៉ូតូ សំណាងម្ចាស់លោតចេញទាន់ កិនតែម៉ូតូខ្ទេចយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយរថភ្លើងកែងផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យថឹងថា ជនរងគ្រោះបានជិះម៉ូតូ ឌ្រីមសង់ ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-1129 បានធ្វើដំណើរពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ មានរថយន្តយីឌុបដឹកថ្ម និងក្នុងកាប៊ីនឡានពោពេញដោយវាំងននបាំង ទុកតែមួយប្រឡោះ សម្រាប់មើល ដែលពាក់ផ្លាកលេខភ្នំពេញ 3D- 6583 បានកៀរម៉ូតូខាងលើ បណ្តាលឲ្យដួលកិនខ្ទេចយ៉ាងដំណំ សំណាងម្ចាស់លោតចេញទាន់ កុំអីមិនដឹងជាយ៉ាងណាទេ ។ អ្វីដែលសំខាន់ គឺអ្នកបើករថយន្តស្តីឲ្យម្ចាស់ម៉ូតូថា ជិះម៉ូតូអត់ចេះមើលទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយកវត្ថុតាងមកដាក់កៀនខាង ដើម្បីឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហានសិន បើមិនត្រូវ និងប្រគល់ឲ្យជំនាញតាមក្រោយ ៕

មតិយោបល់