កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៨និង៥៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីហិង្សា (ក្នុងគ្រួសារ) ប្ដីស្រវឹងស្រាកើតជម្លោះវាយប្រពន្ធ យកដាវកាត់ខ្សែភ្លើង និងដុតផ្ទះរបស់ខ្លួនចោល បណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ខ្នងទៀត ស្ថិតក្នុងភូមិសំព៌រ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនបង្កហេតុឈ្មោះ ឈន ក្រឹម ផ្ទះដែលខូចខាតមានទំហំ ៣×៤ម៉ែត្រ ដំបូលស្លឹក ជញ្ជាំងស្លឹក សម្ភារៈ និងសំលៀកបំពាក់ ថវិកា៣០ម៉ឺនរៀលឆេះទាំងស្រុង ។
ចំណែកម្ចាស់រងគ្រោះ២នាក់ទៀត៖ ទី១ឈ្មោះ ប៉ែន ពិសិដ្ឋ ផ្ទះមានទំហំ ៤×៥ម៉ែត្រ ដំបូលស្លឹក ជញ្ជាំងស្លឹក សម្ភារៈមួយចំនួន ថវិកា៣០០ដុល្លារ ឆេះទាំងស្រុង និងទី២ឈ្មោះ រតនា ផ្ទះទំហំ ៣×៣ម៉ែត្រ ដំបូលស្លឹក ជញ្ជាំងស្លឹក សម្ភារៈឆេះទាំងស្រុង៕

មតិយោបល់