ព័ត៌មានជាតិ

កុមារា ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្រោយពេលហូបផ្លែល្ហុងហ្វង

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីក្មេងចំនួន ០៣នាក់ បានហូបផ្លែល្ហុងហ្វង បណ្តាលឲ្យពុលទាំង ០៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ក្មេងទាំង០៣នាក់រួមមាន ៖ មានឈ្មោះ ១.ឈ្មោះ ទី ភត្រា ភេទប្រុស អាយុ ០៥ឆ្នាំម្តាយឈ្មោះ ហេង សុខឃឿន អាយុ ៣៥ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ ០៥ឆ្នាំ ។ ៣.ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ ០៣ឆ្នាំ ម្តាយឈ្មោះ ប៉ាត សុភា អាយុ ៣០ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នក្មេងទាំង ០៣នាក់ ត្រូវបានម្តាយ និងអ្នកជិតខាងបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក នៅវេលាម៉ោង ២១.១០នាទី ពេទ្យព្យួសេរ៉ូម រួចហើយបញ្ជូនក្មេងទាំង ០៣នាក់ ទៅមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ជប៉ុនមង្គលបូរី ៕

មតិយោបល់