ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរាយខ្សែរភ្លើងដាក់អំពូលចាប់ចង្រិត រួចដោះព្រី ភ្លេចបិទកុងតាក់ ដោយនៅមានភ្លើង

ពោធិ៍សាត់: បុរសម្នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិអូអញ្ចាញ
ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ចាន់ ធួន អាយុ៥៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។
មានប្រពន្ធឈ្មោះ ឡឹង ធន់អាយុ ៦៥ឆ្នាំ មានកូន ៥នាក់ ក្នុងនោះស្រី៤នាក់ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ។
មុនពេលកើតហេតុជនរងគ្រោះរាយខ្សែភ្លើងដាក់អំពូលចាប់ចង្រិត នៅខាងត្បូងផ្ទះចម្ងាយ ៥ម៉ែត្រពីផ្ទះ ពេលដោតភ្លើងអំពូល
អត់ភ្លឺ ក៏ដោះព្រីភ្លើងយកមកធ្វើ ដោយមិនបានបិទកុងតាក់ ខ្សែនៅមានចរន្តភ្លើង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុក្រោយពីការពិនិត្យរួច សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់