ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! បុរសម្នាក់ ជិះម៉ូតូលឿន បុករថយន្ត បណ្ដាលឲ្យរងរបួស នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

ហេតការណ៍នេះ កើតទ្បើងនៅ តាមបណ្ដោយសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ ម៉ូតូបង្កម៉ាក CLICK ពណ៌សលាឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 1HS-0819 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកភ្នំពេញ 2AY-2664 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនមធ្យម។

ករណីនេះ បណ្ដាលឲ្យភាគីម៉ូតូដួលបោកទៅនឹងផ្លូវ រងរបួសបែកមុខមាត់ និងរលាត់ដៃជើង ចំណែករថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយខាងម៉ូតូសងថ្លៃខូចខាតរថយន្តចំនួន ២៣ដុល្លារ ដើម្បីបញ្ចប់នៅកន្លែងតែម្ដង៕

មតិយោបល់