ព័ត៌មានជាតិ

ក្រុមក្មេងទំនើង ៤នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីបង្ហោះម៉ូតូ

កណ្តាល: លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបង្ហាញមុខក្រុមក្មេងទំនើង ០៤នាក់ ករណីបង្ហោះម៉ូតូយកមកធ្វើការអប់រំ នៅចំពោះមុខអាណាព្យាបាល។

លោក ព្រុំ សំណាង បន្តថា: ដោយមានការសប្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តនិងលោក ឈឿន សុចិត្ត ស្នងខេត្ត ហៅ ឪពុកម្តាយមកធ្វើកិច្ចសន្យាយកទៅផ្ទះវិញឲ្យកែប្រែខ្លួន។

លោកអធិការស្រុកបន្តថា: កើតហេតុនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី នៅចំណុចផ្លូវមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្មេងទំនើងមាន ចំនួន០៤នាក់៖
១/ឈ្មោះ ផន ប្រាក់ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
២/ឈ្មោះ ច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។
៣/ឈ្មោះ លី រតនះ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
៤/ឈ្មោះ ផាន់ វេហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
ក្មេងទំនើង០៤នាក់ខាងលើនេះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០២គ្រឿង។

លោកអធិការស្រុកកៀនស្វាយបន្តទៀតថា នៅមុនពេលកើតខាងលើ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពក្មេងទំនើងបានបង្ហោះម៉ូតូ នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាពក្មេងទំនើងនោះ ធ្វើការបង្ហោះម៉ូតូភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ បានដេញធ្វើការនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន ក្រោយសួរនាំរួចក្មេងទំនើងទាំង ០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ។

លោកអធិការស្រុកកៀនស្វាយនឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជួយណែនាំដល់ កូន.ចៅ.ត្រូវជៀលវាងធ្វើឲ្យកូនល្អរស់នៅក្នុងសង្គម៕

មតិយោបល់