កំពតៈ នៅថ្ងៃព្រហស្បត៍ ៣រោច ខែមិគសិរ ឆ្នំាជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយបើកអ្នកបរម៉ូតូ ដួលស្លាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ ត្រង់ចំណុចភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ។
សាកសពជនរងគ្រោះឈ្មោះ ហ៊ុន ឆៃលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ បើកបរម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ផ្លាកលេខ កណ្តាល ១F ០២ ៥៧ ។
ក្រោយពេលកើតហេតុសាកសព និងវត្ថុតាង កម្លាំងសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកធើ្វបុណ្យតាមប្រពៃណី៕



មតិយោបល់