វ៉ាស៊ីនតោន: ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ក្រោយពីគេបានគម្រាមនឹងបំផ្ទុះគ្រាប់បែកនៅខាងក្រៅសេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ។
អ្នកតំណាងឲ្យប៉ូលិសវ៉ាស៊ិនតោនលោក Araz Alali បានបញ្ជាក់ពីអត្តសញ្ញាណនៃជនបង្កហេតុដែលមានឈ្មោះថា Krzysztof Wasik អាយុ 44 ឆ្នាំ។លោក Alali បាននិយាយបន្ថែមទៀតថានៅថ្ងៃកើតហេតុនៅវេលាម៉ោងប្រហែល 5 រសៀល Wasik បានដើរចូលទៅក្នុងច្រកទ្វារចូលក្នុងសេតវិមានដែលបន្ទាប់មកនៅត្រង់ទ្វារត្រួតពិនិត្យដែលមានប៉ូលិសយាមកាមខ្លួនបានស្រែកថានឹងបំផ្ទុះឡានដែលចតនៅខាងក្រៅ។
ភ្លាមៗផ្លូវដែលនៅជាប់និងច្រកទ្ចារនានាត្រូវបានបិទយ៉ាងសម្ងាត់ដើម្បីក្នុងការស្រាជ្រាវរកគ្រាប់បែកដែលគ្រោងនឹងបំផ្ទុះនៅក្នុងឡាន តែទោះបីជាយ៉ាងណាក៏ដោយប៉ូលិសមិនបានរកឃើញអ្វីនោះឡើយហើយក៏សម្រេចចិត្តបើកទ្វារនិងច្រកនានាឲ្យមានដំណើរការឡើងវិញ។
Wasik ត្រូវបានចាប់ខ្លួនភ្លាមៗហើយត្រូវបានជឿជាក់ថានឹងជាប់ចោទពីបទទោសឧក្រិដ្ខហើយគេនឹងបញ្ជូនទៅតុលាការក្នុងពេលឆាប់ៗនេះ៕
ព័ត៌មានជាតិ
មតិយោបល់