ព័ត៌មានជាតិ

ខឹងម្ដាយស្ដីបន្ទោស ស្រ្តីម្នាក់សម្រេចចិត្តចងកលាចាកលោក

ព្រះសីហនុៈ ស្ត្រីស្រវឹងខួបម្នាក់បានសម្រេចចងកសម្លាប់ខ្លួនឯង ត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការដីម្ចាស់ឈ្មោះ ផូង សន ស្ថិតនៅភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ស្ត្រីដែលចងកធ្វើអត្តឃាតមានឈ្មោះ កៅ យីវឃៀង អាយុ៣០ឆ្នាំ នៅលីវ មុខរបរ កសិករ មានស្រុកកំណើត ភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការអះអាងពីឈ្មោះ ផូង សន ត្រូវជាម្តាយបង្កើតស្រ្តីរងគ្រោះបាននិយាយថា នៅវេលាម៉ោងប្រហែលជាម៉ោង៣នាថ្ងៃទី៩ សីហា ស្រ្តីរងគ្រោះបានផឹកស្រាស្រវឹងជេកូនស្រី ហើយគាត់បានស្ដីបន្ទោស ពេលនោះស្រ្តីរងគ្រោះក៏ដើចេញពីផ្ទះបាត់មួយយប់ លុះស្អែកព្រឹកឡើងគាត់(ម្ដាយ) ក៏ដើរទៅលើកលបនៅអូរខាងត្បូងផ្ទះ ចម្ងាយប្រហែលជិត២០០ម៉ែត្រ រួចក៏ឃើញកូនស្រីយកអាវយឺតដៃវែង ពណ៌លឿង ចងកនៅនឹងដើមស្វាយស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ ស្រុកស្ទឹងហាវ ចុះមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ចងក សម្លាប់ខ្លួនឯងប្រាកដមែន។ សាកសពក៏បានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-10_15-30-20photo_2016-08-10_15-30-22photo_2016-08-10_15-30-25photo_2016-08-10_15-30-31

មតិយោបល់