ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែល​វៀតណាមប្រចាំឆ្នាំ ២០១៣ បង្ហោះរូបអាក្រាតកាយ​​លើ​​ហ្វេសប៊ុក​

តារាម៉ូដែលប្រចាំឆ្នាំ ២០១៣ ​​ដោយថ្មីៗនេះបាន​ធ្វើ​ឲ្យប្រិយមិត្តរបស់ខ្លួនភ្ញាក់ផ្អើល ​ខណ់ដែលនាង​បង្ហោះរូប​អត់ស្លៀកខោអាវ ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុកនោះ ។​

កាលពីថ្ងៃបុណ្យ​នៃសេចក្តីស្រលាញ់ រូបភាព​​តារាម៉ូដែលរបស់វៀតណាម ប្រចាំឆ្នាំ ២០១៣ នាង Minh Tu បានបង្ហោះរូបអាក្រាត​លើបណ្តាញទំនាក់ទំនងសង្គម​ហ្វេសប៊ុក ដោយរូបភាពទាំងនោះសូម្បីតែក្រណាត់​មួយ ​ម្រាម​ដៃក៏គ្មានដែរ ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រីស្រស់រូបនេះ សរសេរថា “ខ្ញុំជូនពរ​ឲ្យគ្រួសារ សប្បាយរីករាយ ក្នុងរដូវកាលបុណ្យនៃក្តីស្រលាញ់ “។​
ជាមួយនឹងរូបភាពទាំងនោះ បាន​ធ្វើ​ឲ្យ អ្នកលេងអនឡាញ ជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ មាន​អ្នកខ្លះសួរថា ហេតុអ្វីបានជា​ បង្ហោះរូបអាក្រាត ? នាង Minh Tu បានតបវិញថា “សិល្បៈវាតែងតែមានចំណុចវិជ្ជមាន និងអវិជ្ជមាន បើសិនជាអ្នកគិតថាមិនល្អវា​ជាផ្លូវមិនល្អ តែបើសិនជា​អ្នគីតថាល្អ វា​ជាផ្លូវល្អ​”៕
f
2014-02-19_194300

មតិយោបល់