ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបជនបទេស២នាក់ប្តីប្រពន្ធ បានសម្រេចហើយ តែរត់គេចខ្លួនមិនរួច

ភ្នំពេញ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កាលពីវេលាម៉ោង០៤និង៣៤នាទី មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបជនបរទេស២នាក់ប្ដីប្រពន្ធ បានសម្រេចរត់គេចខ្លួនមិនរួច ត្រូវពលរដ្ឋចាប់វាយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពេជ្រ ចាន់ អាយុ២១ឆ្នាំ ទីលំនៅផ្ទះលេខ៧២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មុខរបរមិនពិតប្រាកដ។

ដំណើរឿង៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិចិន២នាក់ ប្ដីប្រពន្ធជិះឡាំប្រឺតា លុះមកដល់ចំណុចកើតហេតុនៅផ្លូវលេខ៤៣០ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក ហុងដា ស្កុពី ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខភ្នំពេញ ១II-2980 តែម្នាក់ឯង មកអែបឡាំប្រឺតា បានធ្វើសកម្មភាពឆក់យកកាបូបដៃជនរងគ្រោះខាងលើ រួចព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើង ហើយផ្អើលដល់ប្រជាពលរដ្ឋ បាននាំគ្នាដេញចាប់បាន វាយម្នាក់មួយដៃមួយជើង ទើបប្រគល់ទៅឲ្យសមត្ថកិច្ច ។ ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា បានធ្វើសកម្មភាពឆក់ពិតប្រាកដមែន ហើយសមត្ថកិច្ច ក៏បានប្រគល់សម្ភារ:ទៅឲ្យម្ចាស់ដើមវិញ ។

ជនសង្ស័យខាងលើ រួមនឹងម៉ូតូដែលជិះធ្វើសកម្មភាពនោះ ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផ្លូវច្បាប់ ៕

មតិយោបល់