ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួចខ្សែកពីក្មេងស្រី នៅក្រុងសៀមរាប

សៀមរាប: នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីអំពើលួចខ្សែកប្លាទីនទម្ងន់ ៥៥៦លី តម្លៃ ៤១៨ដុល្លារ ពីក្មេងស្រីម្នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ ត្រង់ចំណុចតូបលក់ចានឆ្នាំង (ផ្សារក្រោម) ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ក្មេងស្រីរងគ្រោះឈ្មោះ ហ.ស ដ អាយុ ៤ឆ្នាំ ជាកូនរបស់ឈ្មោះ រ័ត្ន សៅសីហា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ ផន ឌី ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក ហុងដាឌ្រីម ឆ្នាំ២០២០ ពាក់ស្លាកលេខ សៀមរាប 1AJ-8322។

ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅចំណុចផ្សារដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បយកមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចខ្សែកនោះប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញ ក៏ធ្វើសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់