ព័ត៌មានជាតិ

នារីម្នាក់មានជំងឺប្រចាំកាយ និងវិបត្តផ្លូវចិត្ត ចង់កសម្លាប់ខ្លួនទាំងវ័យក្មេង នៅស្រុករលាប្អៀរ

កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ៥រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០វេលា ម៉ោង ១២និង០០ ចំណុចផ្ទះឈ្មោះ មាស ថាច ភេទស្រី អាយុ ៧៦ឆ្នាំ ស្ថិតនៅភូមិអណ្តូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឡើងដោយឈ្មោះ សោម សុភាព ភេទស្រី អាយុ ២៩ឆ្នាំ មានស្រុកកំណើតភូមិ/ឃុំខាងលើ បានយកក្រម៉ាធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅហ្នឹងធ្នឹមផ្ទះបណ្ដាលឲ្យស្លាប់។

មូលហេតុ៖ មានជំងឺសរសៃប្រសាទ និងវិបត្តផ្លូវចិត្ត។

ក្រោយពេលកើតហេតុកម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើកោសល្យវិច័យ និងបាន
អះអាងថាឈ្មោះខាងលើពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់