ព្រះសីហនុៈ នៅវេលាម៉ោងជាង ៩ព្រឹកថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈពេលបើកបរទិសដៅផ្ទុយគ្នាមានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំ ២គ្រឿង បុកប៉ះគ្នានៅជិតចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ។
បើតាមពលរដ្ឋប្រាប់ថា មានអ្នកបើកបររថយន្តមួយរូប ដែលជាប់គៀបក្នុងរថយន្តត្រូវបានគេជួយគាស់យកចេញបានភ្លាមៗ ចំពោះករណីនេះមានអ្នករងរបួសដែរ ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទេ៕



មតិយោបល់