ព័ត៌មានជាតិ

Update៖ មនុស្សម្នាក់រងរបួស ក្នុងករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្ទះអាជីវករលក់ប្រេង ខណៈកំពុងប៉ូមសាំងដាក់លក់ នៅស្រុកស្ទឹងហាវ

ព្រះសីហនុៈ កាលពីនៅវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះមួយកន្លែង នៅចំណុចក្បែររង្វងមូលស្ទឹងហាវ ដែលស្ថិតនៅក្រុម១ ភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ម្ចាស់ឈ្មោះ សួន សារិទ្ធ (ទាវតឿ) ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ អាជីវករលក់ប្រេងប្រពន្ធឈ្មោះ ហួត សូនី អាយុ ៤៥ឆ្នាំ។

មូលហេតុ៖ ឆាបឆេះពេលកំពុងប៉ូមសាំងដាក់លក់។

-ប្រភេទសំណង់ ផ្ទះសង់ពីថ្ម ប្រក់ស៊ីប្រូ (ទំហំ ៨ម៉ែត្រx១៦ម៉ែត្រ)។
-ខូចខាតសម្ភារៈឆេះផ្ទះខ្នងទាំងស្រុង និង រថយន្តluxes 330 ពណ៌ទឹកប្រាក់ ១គ្រឿង, ម៉ូតូ១២គ្រឿង និងបណ្តាលឲ្យឆេះរាលដាលដល់ជញ្ជាំងផ្ទះអ្នកក្បែរខាង មួយចំហៀងផ្ទះ (ហូត ប៉ាង)។
-តូបលក់ទូរសព្ទ័ ១ (២ម៣ម)។
-តូបលក់កាហ្វេ ១ (២ម
៣ម)។
-ស្លាប់មនុស្សគ្មាន។
-របួសមនុស្សម្នាក់ រលាកមួយចំហៀងខ្លួនជាម្ចាស់ផ្ទះ។

១-រថយន្តការិយាល័យអគ្គិភ័យខេត្តព្រះសីហនុ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន (សាប៊ូ២ឡានទឹក៣ឡាន) ស្មើនឹង ២០ម៉ែត្រ គូប។
២-រថយន្តជំនួយពន្លត់អគ្គិភ័យរបស់កំពង់ផែស្វាយ័ត ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រ គូប។
៣-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនតេលា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន (សាប៊ូ១ ទឹក១) ស្មើនឹង ៦ម៉ែត្រ គូប។
៤-រថយន្តពន្លត់អគ្គិភ័យរបស់អាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រ គូប។
៥-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស៊ូគីមិច ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៦ម៉ែត្រ គូប។
៦-រថយន្តពន្លត់អគ្គិភ័យរបស់ ង៧០ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ១២ម៉ែត្រ គូប។
៧-រថយន្តពន្លត់អគ្គិភ័យនគរបាលស្រកស្រុកស្ទឹងហាវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រ គូប។
៨-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន អិល អេក អរ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន (សាប៊ូ១) ស្មើនឹង ៤ម៉ែត្រ គូប។
៩-រថយន្តពន្លត់អគ្គិភ័យនគរបាលស្រកស្រុកព្រៃនប់ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រ គូប។
១០-រថយន្តពន្លត់អគ្គិភ័យឃុំកែវផុស ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រ គូប។

-ពន្លត់ចប់ នៅវេលាម៉ោង ៣និង០០នាទីនាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់