ភ្នំពេញៈ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែល បានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រើប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ ដើម្បីចុះដល់ទីតាំងភ្លាមៗ នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ បានសហការណ៍ជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលខណ្ឌ បានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា មានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវ២២៧ ក្រុម៥៣ ភូមិ៩ ក្នុងសង្កាត់ផ្សារដើមគរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ប្រុស២ ស្រី២ វត្ថុតាងរួមមានដាវសាម៉ារ៉ៃកែឆ្នៃចំនួន៥ដើម កាំបិតប៉័ងតោចំនួនមួយ កាំភ្លើងជ័រមួយដើម និងផ្លាកលេខចំនួនមួយ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបន្ថែម ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់