ព័ត៌មានបច្ចេកវិទ្យា

Alibaba ៖ ឥណ្ឌាជាទីផ្សារដ៏មានសក្តានុពលបំផុតសម្រាប់សេវាកម្ម Cloud

ចិន៖ ក្រុមហ៊ុនលក់ទំនិញអនឡាញមហាយក្សរបស់ចិន Alibaba បាន​បង្ហាញនូវ​ចក្ខុវិស័យថ្មី សម្រាប់​គោលដៅវិនិយោគ​នៅក្នុងប្រទេសឥណ្ឌា ដោយក្នុងនោះ Alibaba បានសម្លឹងឃើញ​ឥណ្ឌាគឺជាទីផ្សារ​ដ៏ល្អ និងប្រសើរបំផុតសម្រាប់​សេវាកម្ម Cloud។

«ឥណ្ឌា ជាទីផ្សារដ៏មានសក្តានុពលមួយ សម្រាប់សេវាកម្ម Cloud»។ នេះជាសំដីរបស់លោក Yu Sicheng អនុប្រធានក្រុមហ៊ុន Alibaba បានថ្លែ​ង​នៅក្នុង​ព្រឹត្តិការណ៍ Alibaba Cloud Global ហើយជាមួយគ្នានោះផងដែរថា មនុស្សជំនិតរបស់លោក Jack Ma មួយនេះ ក៏បាន​ប្រកាសបើក​មជ្ឈមណ្ឌល​ Cloud data centres នៅតំបន់អឺរ៉ុប និង​អាស៊ីខាងលិច។

លោក Yu បានបង្ហើបឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសលំដាប់ទី២នៅក្នុងពិភពលោក ដែលមានចំនួនអ្នកប្រើប្រាស់​អ៊ីនធើណែត​ច្រើនជាងគេ​បន្ទាប់ពីចិន ដូច្នេះហើយទើបលោកសម្រេចចិត្តជ្រើសរើស​សម្រាប់វិនិយោគទៅលើ​សេវាកម្ម Cloud ខណៈដែល​គួរប្រជែង Amazon និង Microsoft កំពុងងតែ​​ចាប់ផ្ដើមវាយលុកទីផ្សារ Cloud នៅឥណ្ឌា ដូចគ្នា។

គួរបញ្ជាក់ផងដែរថា Ali Cloud របស់ Alibaba រកចំណូលបាន ១៦៥លានដុល្លារអាមេរិក នៅត្រីមាសចុងខែមីនា ឆ្នាំ២០១៣៕

alibaba-cloud-storage

មតិយោបល់