កំពង់ឆ្នាំងៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក ប្រទះឃើញមនុស្សស្លាប់ អណ្ដែតទឹកនៅ
ចំណុចទឹកបឹង ខាងក្រោយផ្សារឆ្នាំង ក្រោយផ្ទះប្រជាពល ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ នៅ ផាត់ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំក្បសលទឹក ស្រុកទឹកផុស មានជំងឺសសៃប្រសាទ។
ក្រោយពីបានព័ត៌មាន រាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍រដ្ឋបាលសហការជាមួយកម្លាំងជំនាញក្រុង,ខេត្ត រួមទាំងក្រុមគ្រូពេទ្យខេត្ត បានចុះ
ពិនិត្យសពឃើញថា សពជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក ពុំមាន ស្នាមរបួស ពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើយ ហើយ
បានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើពិធីបុណ្យ តាមប្រពៃណីយ៍ នៅឯភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស៕
មតិយោបល់