ព័ត៌មានជាតិ

ផឹកចំស្រាដុត! ផ្ទះមួយខ្នងត្រូវម្ចាស់ស្រវឹងស្រា ដុតឆេះខ្ទេចគ្មានសល់

ស្ទឹងត្រែង: នៅវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ម្ចាស់ផ្ទះឈ្មោះ ដោ រ៉ាឌី ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះទំហំ៨ម×១០ម សង់អំពីឈើបាំងក្តារ ក្រាលក្តារ ប្រក់សង្ក័សី ។

ខូចខាតសម្ភារ:៖
– គ្រែធម្មតា ២
-គ្រែប្រអប់ ១
-ទូ ២
-ទូរទស្សន៏ ១
-សូឡាអាគុយ១
-តុ ១
-កៅអី ៤
-ធុងបាស់១គូ
-ស្រូវ១០បេ
-អង្ករ១បេ ។

មូលហេតុ៖ ម្ចាស់ផ្ទះឈ្មោះខាងលើជាអ្នកដុត គឺគាត់ញៀនស្រាហើយមានជំងឺសរសៃប្រាសាទ បង្កឲ្យរបួសដៃអ្នកដុត។

បញ្ជាក់៖ ករណីនេះមិនចញរថយន្តពន្លត់អគ្គិភ័យទេ ព្រោះផ្ទះកើតហេតុនៅកោះ៕

មតិយោបល់