ព័ត៌មានជាតិ

តើ ​​Huawei Watch​ និង ​Apple Watch ​មួយ​ណា​ល្អ​ជាង?​

ត្បិតតែ Apple Watch ជានាឡិកាឆ្លាតវៃដំបូងរបស់ Apple ពិតមែន ប៉ុន្តែវាមិនមែនជានាឡិកាឆ្លាតវៃដំបូងគេនោះទេ​ ហើយជាពិសេសវាក៏មិនមែន​ជានាឡិកា ដែលឆ្លាតវៃដាច់គេផងដែរ ព្រោះថានៅពេលនេះគូរប្រជែងធំរបស់វាគឺ Huawei Watch ដែលគ្រោងនឹងវាយលុយទីផ្សារអាស៊ី និង​ពិភពលោក។

Huawei Watch vs Apple Watch

តើនាឡិកាឆ្លាតវៃទាំងពីរនេះ មួយណាគួរឲ្យចាប់អារម្មណ៍ជាង?​ យោងតាមការប្រៀបធៀបរបស់គេហទំព័រ Tech Times បានឲ្យដឹងថា Huawei Watch គឺនាឡិកាមួយដែលរចនាឡើងមានទម្រង់ដូចជានាឡិកាដទៃ ប៉ុន្តែវាខុសពីគេដោយសារតែវាបានបញ្ចូល​បច្ចេកវិទ្យា​មួយចំនួន ហើយលក្ខណៈ​នៃការរចនាវិញមើលទៅទាក់ទាញភ្នែកបំផុត បើធៀបនឹង Apple Watch។ ចំណែក Apple Watch វិញ បានរចនាឡើងក្រោមទម្រង់ និងរូបរាង​ថ្មី​ប្លែកពីនាឡិកាដទៃ ប៉ុន្តែមិនមែនជាទីចាប់អារម្មណ៍នោះទេ ព្រោះថារចនាយ៉ាងណា ក៏នៅតែមើលទៅហាក់ដូចជា iPod ម៉ូដែលមុនដែរ។

និយាយពីបច្ចេកវិទ្យាខាងក្នុងវិញ Apple Watch ត្រូវបានផលិតឡើងជាពិសេសសម្រាប់ប្រើជាមួយនឹង iPhone ចំណែកឧបរណ៍ក្រៅពីនេះ​គឺ​មិនអាច​ប្រើបានជាមួយឡើង ដូច្នេះមានន័យថា បើចង់ភ្ជាប់ Apple Watch ជាមួយស្មាតហ្វូនលុះត្រាតែមាន iPhone វាផ្ទុយស្រឡះពី ​Huawei ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android របស់ Google គឺវាអាចប្រើបានជាមួយឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ទាំងអស់។

សរុបជារួម Huawei Watch មានចំណុចល្អច្រើនជាង Apple Watch ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ថាតើមួយ​ណា​ល្អ​សម្រាប់ខ្លួន៕

វីដេអូបង្ហាញ Huawei Watch

វីដេអូបង្ហាញ Apple Watch

មតិយោបល់