ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ បុករថយន្តកាមារី បណ្ដាលឲ្យស្លាប់មួយរំពេច

សៀមរាប: នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចន្លោះគីឡូលេខ២៩៦-២៩៧ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវាងម៉ូតូនិងរថយន្តច្រាសទិសគ្នា

-មានម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-7975 បើកបរដោយឈ្មោះ ព្រីង ភេទ ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បុកនិងរថយន្តម៉ាក camry ពណ៌ទឹកមាស ពាក់ផ្លាកលេខ សៀមរាប 2C-5216 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត
ក្រោយពេលកើតហេតុ រួចអ្នកបើកបរ រថយន្ត ចុះរត់គេចខ្លួនបាត់ បណ្តាលឲ្យស្លាប់អ្នកបើកបរ ម៉ូតូបានធ្វើការប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តខូចខាតអស់មួយចំនួនធំ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។

មូលហេតុ៖ អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់