ព័ត៌មានជាតិ

បុរសវ័យប្រហែល ៣០ឆ្នាំម្នាក់ សង្ស័យជិះម៉ូតូធ្លាក់លូ បណ្ដាលឲ្យស្លាប់ នៅក្រុងសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសម្នាក់ សង្ស័យជិះម៉ូតូធ្លាក់លូស្លាប់ ស្ថិតលើផ្លូវលំមួយ ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំ ភេទប្រុស (សភាពសពបែកក្បាល)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងស្រង់សពចេញពីលូ និងរង់ចាំប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់