ព្រៃវែងៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានករណីឆេះផ្ទះមួយលើក ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។
ម្ចាស់ឈ្មោះ ជុំ សុភី អាយុ ៦០ឆ្នាំ មន្ត្រីចូលនិវត្តន៍មន្ទីរធនធានទឹក បណ្ដាលឲ្យឆេះផ្ទះ មួយខ្នងទំហំ 12 m× 20m ហើយបានរាលដាល ទៅ ឆេះជញ្ជាំងផ្ទះមួយទៀត អស់ជញ្ជាំងបន្តិចបន្តួច
ម្ចាស់ឈ្មោះ សួរ គឹមហ៊ន ប្រពន្ធឈ្មោះ អៀង សុខនឿន។
មូលហេតុ៖ បណ្តាល មកពី ឆ្លងចរន្តអគ្គិសនី។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើទឹកអស់ចំនួន ៦ឡាន
-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង។
-រថយន្ត សាលាខេត្ត ១គ្រឿង។
-រថយន្តស្រុកស្វាយអន្ទរ ១គ្រឿង។
បច្ចុប្បន្នពន្លត់បាន 100% ជាស្ថាពរ មិនមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕
មតិយោបល់