សៀមរាបៈ នៅវេលាម៉ោង៧និង៥០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានករណីធ្វើអត្តឃាតដោយបុរសម្នាក់ បានចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិក្រូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
សពជនរងគ្រោះឈ្មោះ វន់ វឿត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺវង្វេងស្មារតី ដើរទៅចងក បណ្តាលឲ្យស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងចកធ្វើអត្តឃាតប្រាកដមែន ទើបប្រគល់ជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់