ព័ត៌មានជាតិ

ជនជាតិចិន ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាន់កាប់អាវុធ

ភ្នំពេញ: នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១២និង១០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៣នាក់ ជនជាតិចិន ។

ជនសង្ស័យ
១-ឈ្មោះ វ័ង ចុងអ៊ិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
២-ឈ្មោះ ជីង អ៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។
៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន) ។

សម្ភារ:បន្សល់ទុក៖ រថយន្ត០១គ្រឿងម៉ាក ឡុចសឡុចស៊ីស៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6666 និងអាអាវុធខ្លី ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 បង់០១ គ្រាប់០៨គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់