ព័ត៌មានជាតិ

Mark Zuckerberg នាំយក​អ៊ី​ន​ធើ​ណែ​ត​ឥត​គិត​ថ្លៃ​ទៅ​កាន់កេន​យ៉ា​

​គម្រោង Internet.org របស់លោក Mark Zuckerberg នៅពេលនេះ បាន​ចាប់ផ្ដើម​នៅក្នុង​ប្រទេសកេន​យ៉ា ដោយ​បាន​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​សម្រាប់​សេវាកម្ម​មួយចំនួន​ឥតគិតថ្លៃ​។​
​យោងតាម Facebook Page របស់លោក Mark Zuckerberg បានឲ្យដឹងថា នៅពេលនេះ គម្រោង Internet.org បាន​ចាប់ផ្ដើម​មាន​នៅក្នុង​ប្រទេសកេន​យ៉ា ដោយ​ផ្ដល់​ជូន​ឥតគិតថ្លៃ​សម្រាប់​វិស័យ​អប់រំ សុខភាព ទំនាក់ទំនង ហើយ​នាយក​ប្រតិបត្តិ Facebook រូបនេះ សង្ឃឹមថា ការផ្ដល់ជូន​អ៊ី​ន​ធើ​ណែ​ត​នេះ នឹង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាជន​នៅក្នុង​ប្រទេសកេន​យ៉ា​កាន់តែ​ប្រសើរ​ឡើង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mark Zuckerberg គ្រោង​នាំយក​អ៊ី​ន​ធើ​ណែ​ត​ទៅ​កាន់​ពិភពលោក ជាមួយនឹង​គម្រោង Internet.org ជាពិសេស​គឺ​នៅ​តាម​បណ្ដា​ប្រទេស​ក្រីក្រ​៕​
Kenya

មតិយោបល់