ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូនឹងថ្ងៃទី៨ខែធ្នូ២០២០ នៅវេលាម៉ោង១២ និង៣០នាទី មានករណីអគ្គិភ័យមួយ ឆាបឆេះផ្ទះរបស់ឈ្មោះ អេន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដារកណ្កោល ឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។

ករណីអគ្គិភ័យខាងលើនេះ ឆេះផ្ទះទំហំ៥×៧m អស់ទាំងស្រុង ១ខ្នង សង់ពីជញ្ជាំងក្តារ ប្រក់សង្កសី និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះឆេះអស់មានរួមមាន៖១-ឆេះកង់១គ្រឿង,២-ឆេះលុយខ្មែរ៨០ម៉ឺនរៀល (ប៉េតសិបម៉ឺនរៀល),-សម្ភារៈប្រើប្រាស់មួយចំនួនទៀត និងរាលដាលឆាបឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋម្ខាងទៀត ឆេះជញ្ជាំងក្តារ ១ចំហៀងបន្តិច បន្តួច។

មូលហេតុ៖ បណ្តាលមកពីករណីផ្ទុះហ្គាសដោយម្ចាស់ទៅចម្ការ ។

ករណីនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគបាលស្រុកមេមត់ អន្តរាគមន៍ ទាន់ ពេលដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្តស្មើនឹង ៨ម៉ែត្រ ៕

មតិយោបល់