កំពង់ធំៈ ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលអោយប៉ះពាល់ចំនួន០៤ឃុំ ( ឃុំស្រឡៅ ឃុំអណ្តូងពោធិ៍ ឃុំច្រនាង និងឃុំសូយោង) របើកដំបូល០៣ខ្នង រលំ០១ខ្នង និងរបួសមនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ហួត កន ភេទស្រី អាយុ៧៦ឆ្នាំ ៕



មតិយោបល់