ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៦យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តព្រូសមួយគ្រឿង បើកធ្លាក់ចូលទឹកប្រឡាយ ហេតុការណ៍នេះ កើតឡើងក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះបង្កឡើងដោយខ្លួនឯង ម៉ាក ព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-3445 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីកើតហេតុភ្លាមៗ រថយន្តស្ទូចធ្វើការស្ទូចយកឡានរងគ្រោះខាងលើ ចេញពីប្រឡាយទឹកផងដែរ ដើម្បីយកទៅធ្វើការជួសជុល។
សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ ហើយក៏មិនបានប៉ះពាល់ដល់សម្បត្តិសាធារណៈដែរ គ្រាន់តែរងការខូចខាតរថយន្តតិចតួច ចំពោះគ្រោះថ្នាក់ខាងលើ ភ្នាក់ងារសារព័ត៌មាន Post News យើង ពុំមានការបញ្ជាក់ពីអ្នកបើកបរថា បណ្ដាលមកពីមូលហេតុអ្វីនោះទេ? ទើបឈានដល់ការបើករថយន្តធ្លាក់ប្រឡាយទឹកបែបនេះ?





មតិយោបល់