ព័ត៌មានជាតិ

លួចម៉ូតូគេមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោរ កម៉ូតូប្រជាពលរដ្ឋមិនបានសម្រេច ត្រូវបានជនរងគ្រោះតាមទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញចាប់ខ្លួនបាន កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ សុំ ភារ: ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក ជីធីស័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-2034។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ស៊ាង ហួត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះលេខ 5I ផ្លូវ២០០៤ ក្រុមទី៥ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់៕

លួចម៉ូតូ

លួចម៉ូតូ

លួចម៉ូតូ

លួចម៉ូតូ

លួចម៉ូតូ

លួចម៉ូតូ

មតិយោបល់