ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ រោងចក្រ ញូអីមេជីណេសិនលីមីធីត កែច្នៃគ្រឿងសង្ហារឹម នៅខេត្តកណ្តាល

កណ្តាលៈ ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង២០នាទី មានករណីអគ្គិភ័យឆេះអគាររោងចក្រ ញូអីមេជីណេសិនលីមីធីត (កែច្នៃគ្រឿងសង្ហារឹម) នៅត្រង់ចំណុចភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អគាររោងចក្រខាងលើ ប្រភេទសំណង់ៈ សំណង់សង់ពីអំពីថ្ម បណ្តោយ ៥០ម ទទឹង ១០០ម ខូចខាតអស់២០%។ សម្ភារៈខូចខាតរួមមានៈ- ឆេះគ្រឿងសង្ហារឹមមួយចំនួន ។

ករណីខាងលើនេះ មានរថយន្តជំនួយជួយអន្តរាគមន៍ពន្លត់អគ្គិភ័យសរុប៩គ្រឿងពីអង្គភាព៖ -រថយន្តអគ្គិភ័យខេត្តកណ្ដាលចំនួន៣គ្រឿង ,-រថយន្តអគ្គិភ័យរបស់នាយកដ្ឋានក្រសួងមហាផ្ទៃចំនួន៣គ្រឿង ,-រថយន្តអគ្គីភ័យអង្គរក្សចំនួន៣គ្រឿង។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើងចេញពីឡចំហុយឈើ) ។ ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្សឡើយ។

សភាពរឿងហេតុ៖ ក្រោយទទួលព័ត៌មានកម្លាំងការិយាល័យអគ្គិភ័យខេត្តសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្ត៍ រកាខ្ពស់ កម្លាំងអធិការក្រុងតាខ្មៅ ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យរថយន្តចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡានស្មើហ្នឹង ៦៣ម៉ែត្រគូប នឹងរលត់ជាស្ថាពរនៅវេលា១០និង៥៥នាទី៕

មតិយោបល់