ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ទីតាំងជួបជុំផឹកស៊ីបង្កសម្លេងរំខានដល់អ្នកជិតខាងជាច្រើនទីតាំង ត្រូវបានសមត្ថកិច្ចចុះ ធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពភ្លាមៗ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានទទួលខំមិ នពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
គ្រប់ពេលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សតែងតែតាមដាន ឆ្លើយតប ដោះស្រាយបញ្ហា និងចាត់វិធានការណ៍ជូនពលរដ្ឋ យ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ៕
បម្រើប្រជាពលរដ្ឋដោយក្តីរីករាយ !!!
សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ !!!
មតិយោបល់