ភ្នំពេញៈ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃកាប់ជនរងគ្រោះ បណ្ដាលឲ្យរបួសកែងដៃខាងឆ្វេងរបួសធ្ងន់) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៩០ ផ្លូវលេខ២១៧ កែង២៩៦ ក្រុមទី៤៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើស នៅចំណុចមុខផ្ទះលេខ៤៧B ផ្លូវលេខ២១៧ ក្រុមទី១៩ ភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប៕
មតិយោបល់