ទីក្រុងឡុងដ៍ ៖ វេលាម៉ោង ១ និង ៤៥ នាទីរំលងអធ្រាត្រនេះ ក្លិប តោខៀវ Chelsea នឹងទទួលភ្ញៀវ Atletico Madrid ក្នុងជើងទី ២ បន្ទាប់ពីជើងទី ១ ធ្វើឡើងនៅលើទឹកដី ក្លិបអេស្ប៉ាញមួយនេះ ដោយលទ្ធផល ត្រឹម តែ ០ – ០ តែប៉ុណ្ណោះ ។
លទ្ធផលនេះដែរ ជាក់ណាស់ វាមិនអាចសំណាងល្អដូច ក្លិបអធិរាជស Real Madrid ឡើយ ព្រោះថា យុគសម័យកាលថ្មីរបស់ តោខៀវ គឺដឹកនាំដោយអ្នកយុទ្ធសាស្ត្រទីលានខ្លាំងក្លា Jose Mourinho ពោលគឺមិនមែនតោខៀវ ពីមុនឡើយ ខណៈរាត្រីនេះទៀតសោត ជាទឹកដីតោខៀវផងនោះ Atletico Madrid កំពុងប្រឈមមុខខ្ទាត់ចេញពី ក្របខណ្ឌ Champions League នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីព្រលឹមថ្ងៃទី ១ ខែ ឧសភា ដោយគ្មានសំណាងទៅកាន់ វគ្គផ្តាច់ព្រ័ត្រឡើយ ។ អ្វីដែលជាភស្តុតាង សំអាង ដោយយើងហាននិយាយបែបនេះ បើសិនជាក្រឡេកទៅមើល ការប្រកួតកន្លងមកក្នុងក្របខណ្ឌ Premiere League អង់គ្លេស ក្លិបតោខៀវ បានធ្វើដំណើរទៅសួរសុខទុក្ខ ក្លិបហង្សក្រហម ក៏ប៉ុន្តែនៅមានឱកាសលុតម្ចាស់ផ្ទះ ដោយលទ្ធផល ២ – ០ ថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ក្លិប តោខៀវ នៅពេលនេះ ស្ថិតនៅលេខរៀងទី ២ ក្នុងក្របខណ្ឌ Premiere League អង់គ្លេស មាន ៧៨ ពិន្ទុ ក្នុងចំណោម ៣៦ ប្រកួត ដោយចាញ់ពិន្ទុ ហង្សក្រហម តែ ២ ពិន្ទុតែប៉ុណ្ណោះ ៕
វីដេអូ ប្រវត្តិតោខៀវ ធ្លាប់ចាញ់ Atletico Madrid កាលពីឆ្នាំ ២០១២ ក្នុងលទ្ធផល ៤ – ១ ៖
មតិយោបល់