ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ត្រូវអគ្គិភ័យឆាបឆេះ

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩និង០០ នាទី មានករណីភ្លើងឆេះផ្ទះរបស់ឈ្មោះ សិដ្ឋ សុខរិន នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ករណីនេះបណ្តាលឲ្យការខូចខាត រួមមាន៖ – កង្ហារចំនួន ០៣ គ្រឿង,-ទូដាក់សម្លៀកបំពាក់០១ ,-សម្លៀកបំពាក់មួយចំនួនធំ ពូកដេក២ និងសម្ភារ:មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ៣០០០ ដុល្លាអាមេរិក ។

មូលហេតុ៖ នៃការឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់