ភ្នំពេញៈ កាលពីវេលាម៉ោង៧និង០០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ហ៊បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តី២នាក់ បានសម្រេច ហើយជិះគេចខ្លួន ត្រូវកម្លាំងនគរបាលខណ្ឌដង្កោក្របួចជាប់ នៅជិតច្រកចូលចាក់សំរាម ជើងឯកផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ពុត សុភក្តិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទម៉ាក oppos3F ពណ៌ខ្មៅ ១គ្រឿងរបស់ជនរងគ្រោះ និងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1G.1808 មួយគ្រឿងរបស់ជនសង្ស័យ ។
នៅមុនពេលកើតហេតុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងអន្តរាគមន៍ពិសេសសហការ ជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ល្បាតទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋានដោយដឹកនាំដោយលោក ជាងហុកសែ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌហើយ ខណៈកំពុងតែល្បាតគាប់ជួនពេលនោះ ក៏ស្រាប់តែជនរងគ្រោះបានជិះម៉ូតូ តាមផ្លូវស្រែកថាចោរៗ តាមផ្លូវ២១៧ ផ្អើលដល់កម្លាំងកំពុងល្បាតឃើញជាក់ស្ដែង បានធ្វើការដេញតាមយ៉ាងប្រផិតប្រភីងជាមួយ និងជនរងគ្រោះរហូតដល់ចំណុចផ្លូវ២១៧ច្រកចូលចាក់សំរាមជើងឯក ក៏ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនសួរនាំទើបដឹងថា ករណីឆក់ទូរសព្ទ័ទើបនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង ។
ដោយឡែកជនរងគ្រោះវិញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់២នាក់បងប្អូន បានជិះម៉ូតូម៉ាកស៊ុយស៊ុគីស្មាសវី ពណ៌ក្រហមលាយខ្មៅ ចេញពីញាំអីនៅក្នុងបុរីពិភពថ្មី២គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំជិតវត្តជើងឯក ដោយបានធ្វើដំណើរតាមផ្លូវបេតុងព្រៃស លុះមកដល់ជិតស្ពាន (ហា) ស្រាប់តែមានយុវជនម្នាក់ ជាជនសង្ស័យជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃពីររូបគាត់ដែរជិះខាងក្រោយ ហើយនិយាយបណ្ដើរបានសម្រេច ព្យាយាមបើកម៉ូតូរត់គេចរហូតដល់ចំណុចច្រកចូលចាក់សំរាម ក៏ត្រូវបានដួលម៉ូតូត្រូវបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់យកទូរសព្ទ័ដៃពីនារីរងគ្រោះពិតប្រាកដមែន ។ រូចសមត្ថកិច្ចឲ្យជនរងគ្រោះបានមកដាក់ពាក់បណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ចំណែកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់