ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! កុមារីម្នាក់ ដើររអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃពុធ ០៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង២០និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតត្រង់ចំណុចស្រះទឹក ក្នុងភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ រុាំ លក្ខិណា ភេទស្រី អាយុ០៧ឆ្នាំ។

មូលហេតុ៖ រអិលជើងធ្លាក់ចូលទឹកស្រះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពក្មេងរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់