ព័ត៌មានជាតិ

​បុ​គ្គលិ​ក​អគ្គិសនី​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​ជនសង្ស័យ​៣​នាក់​ ដែល​សមត្ថកិច្ច​ឃាត់​ ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ ជា​បុគ្គលិក​អគ្គិសនី​ ។​ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ នៅ​ខ្ទម​ចាស់​ទុក​ចោល​ ភូមិ​ជ្រោយ​អំពិល​២​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ពី​បទ​ ៖​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​០០​នាទី​ ។​
​ជនសង្ស័យ​រួម​មាន​ ៖​
១-​ឈ្មោះ​សេង​លី​ហេង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​។​
២-​ឈ្មោះ​យឹ​ម​ វ៉ា​ន់​ស៊ី​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​។​
៣-​ឈ្មោះ​ ឡាយ​ សា​រ៉ា​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​អគ្គិសនី​។​ ជនសង្ស័យ​៣​នាក់​ស្នាក់​នៅ​ ភូមិ​ភូមិ​ជ្រោយ​អំពិល​១​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​។​
​ដកហូត​បាន​វត្ថុ​តាង​មាន​ ៖​ ឧបករណ៍​ជក់​គ្រឿងញៀន​០៤​កំ​ប្លេ​រ​,​ ដែកកេះ​០២,​សំបក​កូន​ថង់​ប្លា​ស្ទិ​ក​០១,​ ម៉ូតូ​០២​គ្រឿង​ ម៉ាក​VIVA​ ពណ៌​ក្រហម​ ស្លាក​លេខ​ រដ្ឋ​១៧​ ០៦៧២​ និង​ម៉ាក​NEX​ ព​ណ៍​ស​ ស្លាក​លេខ​ ភ្នំពេញ​១BQ​ ០៥០១​ ៕

មតិយោបល់