កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដល់ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ លោកអធិការនគរបាលស្រុកជលគិរី បានចាត់កម្លាំងចុះសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៥ កងរាជអាវុធហត្ថស្រុកជលគិរី អាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យទីតាំង សិប្បកម្មបិតស្រាសតាមផ្ទះ ដោយបានធ្វើកិច្ចសន្យា ចំពោះអ្នកលក់ និងចែកចាយបន្ត ។
ដកហូតបានស្រាសចំនួន ១៥០ លីត្រ ពីអ្នកលក់ និងចែកចាយបន្ត យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ។ ចំពោះការងារខាងលើនេះកម្លាំងនៅតែបន្តចុះត្រួតពិនិត្យរហូតទាល់តែអស់ ៕
មតិយោបល់