ព័ត៌មានជាតិ

របួសធ្ងន់ ៣នាក់ ស្រាលម្នាក់ និងបាត់ខ្លួនម្នាក់ ករណីរថយន្តខួងបង្គោលភ្លើងដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ ខណៈកំពុងចុះចំណោត

កោះកុងៈ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ របួសស្រាលម្នាក់និងបាត់ខ្លួនម្នាក់ កម្លាំងសមត្ថកិច្ចកំពុងរុករក ចំណែកឯជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពអណ្តូងទឹក។

រថយន្តរងគ្រោះម៉ាក RHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A1067 បើកបរដោយឈ្មោះ ខ្លា ភេទប្រុស អាយុ ២៤ឆ្នាំ ក្នុងទិសដៅភ្នំពេញមកកោះកុង ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។

មូលហេតុ៖ រថយន្តដាច់ហ្វ្រាំងត្រង់ចំណុចចុះចំណោត៕

មតិយោបល់