ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ករណីក្មេងប្រុសជំទងម្នាក់ ចងកធ្វើអត្តឃាត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី មានករណីក្មេងប្រុសម្នាក់ ចងកធ្វើអត្តឃាត នៅចំណុចបុស្សក្រសាំង ស្ថិតក្នុងភូមិ វាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ ប៊ុនធឿន ថង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ-ឃុំកើតហេតុ បានយកអាវយឺត ពណ៌ខ្មៅ ដៃវែង (អាវរបស់ខ្លួន) មកចងកភ្ជាប់ទៅនឹងដើមកៅស៊ូកម្ពស់៤,៨០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ៖ ខឹងឪពុកម្តាយស្តីប្រដៅកុំឲ្យផឹកស្រា នឹងដើរលេងយប់ ។

ករណីខាងលើនេះ ផ្អែកតាមការពិនិត្យសាកសព របស់សមត្ថកិច្ចជំនាញ និងមានពេទ្យផ្នែកកោសល្យវិច័យស្រុក ។ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍ នគរបាលរដ្ឋបាលនិងលោកមេភូមិបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។

សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់