ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងករណីធ្វើសកម្មភាពយកកាំបិតកាប់លើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

ស្វាយរៀង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ការ បង្ក្រាប ក្មេងទំនើង និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋានដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោយពីបានទទួលពាក្យបណ្តឹងពីអាណាព្យាបាល របស់ជនរងគ្រោះ ថាមានក្រុមក្មេងទំនើង ០១ក្រុម បានដេញកាប់កូនរបស់ខ្លួន ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីវេលាម៉ោងប្រហែល ២២:០០ យប់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ ។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំង សហការ ជាមួយកម្លាំងជំនាញ ការិយាល័យ ព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ប្រុស ដែលបានធ្វើសកម្មភាពយកកាំបិតកាប់ លើជនរងគ្រោះ ០១នាក់ ប្រុស បណ្តាលឲ្យរងរបួសធ្ងន់ ពេលកំពុងធ្វើដំណើរដោយម៉ូតូត្រឡប់ទៅគេហដ្ឋានវិញ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបានឃុំខ្លួន នៅពន្ធនាគាររួចហើយ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយ:ការផ្តល់ព័ត៌មាន មកសមត្ថកិច្ចឲ្យបានឆាប់​រហ័ស​ និងទាន់​ពេល​វេលា​ ពេល​ជួប​ហេតុការណ៍​កើត​ឡើង​ ជា​យថា​ហេតុ។

Hotline :

១-​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​: 097​ 77​ 80​ 007
២-អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​:​ 097​ 77​ 80​ 085
៣-អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត:​ 097​ 77​ 80​ 086
៤-អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​:​ 097​ 77​ 80​ 087
៥-អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទ៍​: 097​ 77​ 80​ 088
៦-អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​:​ 097​ 77​ 80​ 089
៧-អធិការ​ដ្ឋាន​នគរបាល​ស្រុក​រំដួល​: 097 77 80 090
៨-អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​: 097 77 80 091
៩-អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​: 097 77 80 092

មតិយោបល់