សព្វថ្ងៃនេះ អ្នកមិនពេញចិត្តនឹងសក់របស់ខ្លួន មែនទេ?
កុំភ័យអី! មិនមែនមានតែអ្នកម្នាក់ទេ ដែលមានអារម្មណ៍បែបនេះ!
យោងតាមការសិក្សាស្រាវជ្រាវ អំពីការស្ទង់មតិរបស់ក្រុមហ៊ុនផលិតសាប៊ូកក់សក់ Dove បានបង្ហាញថា ក្នុងចំណោមនារី ១.០០០នាក់ ដោយរាប់ត្រឹមអាយុ ពី១៨ទៅ៦៥ឆ្នាំនៅអាមេរិក មានតែ៧%ប៉ុណ្ណោះ ដែលស្រលាញ់ពេញចិត្តសក់របស់ខ្លួន។ ពិតជាគួរឱ្យអាណិតមែន!
សូមមើលតួលេខដទៃទៀត ដូចបង្ហាញជូនខាងក្រោម ៖
៦៧% នៃស្ត្រីនិយាយថា ម៉ូតសក់ដែលមិនអាចកំណត់មុនបានរបស់ពួកគេ គឺដោយសារធម្មជាតិរបស់វា។
២០% នៃស្ត្រីនិយាយថា ពួកគេគចវេះមិនចូលក្នុងការងារសង្គម ដោយសារតែសក់ក្បាលនេះឯង។
៤៥% នៃស្ត្រីមានអារម្មណ៍ថា ម៉ូតសក់ប្រចាំថ្ងៃរបស់ពួកគេ សំខាន់ជាងអាហារពេលព្រឹកទៅទៀត។
៣៩% នៃស្ត្រីគិតពីរឿងសក់ក្បាល ជាងការផាត់ម្សៅទៅទៀត។
៣៥% នៃស្ត្រីសុខចិត្តចំណាយពេលលើសក់ ជាជាងចំណាយពេលដេក។
៥៨% នៃស្ត្រីប្រើប្រាស់ផលិតផលសម្រាប់សក់ យ៉ាងតិចក៏៣ប្រភេទដែរ ក្នុង១ថ្ងៃ។
ចុះអ្នកវិញ ស្ថិតក្នុងភាគរយណាដែរ?
https://i1272.photobucket.com/albums/y389/domneng/haire-care_zps70888ca8.jpg
មតិយោបល់