ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនម្នាក់ រំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំ នៅក្នុងបន្ទប់ជួល

ភ្នំពេញ: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម៉ោង១២ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទីយប់ ។

ជនសង្ស័យឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មកភាពរំលោភសេពសន្ថវ:លើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់