ព័ត៌មានជាតិ

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបគ្នាតាមវីដេអូ នៅសប្ដាហ៍ក្រោយ

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ ប៉ុន្តែ ខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ដែរឬក៏យ៉ាងណានោះទេ ខណ:សេតវិមានអះអាងថាកិច្ចពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពុងធ្វើដំណើរការនៅឡើយ។

ភាគីទាំង២ ក៏ធ្លាប់បាន ឱ្យដឹងដែរថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលការណ៍ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និងលោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi នៅទីក្រុង Zurich ប្រទេសស្វីស កាលពីខែតុលាកន្លងទៅនេះ។

ក្រុមមន្ត្រីជឿជាក់ថាកិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសទាំង២ ក្លាយជាទៅជាជម្លោះ៕

មតិយោបល់