ប៉ៃលិនៈ យោងតាមផេក អគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការពិនិត្យទំនិញដែលដាក់តាំងលក់នៅតាមគេហដ្ឋាននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាក់ស្តែងនៅក្នុងការត្រួតពិនិត្យសមត្ថកិច្ចបានធ្វើការដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនមករក្សាទុកនៅស្នាក់ការកាំកុងត្រូលផងដែរ៕




មតិយោបល់