អ្នកប្រើប្រាស់នឹងមានដល់ 50 អ្នកដែលអាចប្រើប្រាស់រួមគ្នានៅលើអាល់ប៊ុមរួម នៅពេលដែលមានការចែករំលែកពីអ្នកបង្កើតដំបូង។
ចំពោះអ្នកចូលរួមនីមួយនឹងត្រូវបានអនុញ្ញាតឱ្យផ្ទុករូបភាពបានច្រើនបំផុតដល់ទៅ 200 រូប មានន័យអាល់ប៊ុមដែលបានចែករំលែកនឹងអាចមានរហូតដល់ទៅ 10,000 រូបភាព។
អ្នកបង្កើតអាល់ប៊ុមដើមក៏អាចមានសិទ្ធិជ្រើសរើស ដើម្បីរក្សាការ Invitation ឲ្យមានអ្នកចូលរួមថ្មីដោយខ្លួនឯង ឬចែករំលែកទៅដល់អ្នកប្រើប្រាស់ដែលមានស្រាប់។
ជាទូទៅចំពោះ Friends នៃការចូលរួចចំណែក និង គ្រាន់តែចូលរួម មានលក្ខណ្ឌ័បីដែលអាចធ្វើការកំណត់សិទ្ធផ្ទាល់ខ្លួនបាន។
សិទ្ធនៅក្នុងការលុប ឬកែប្រែរូបភាពនៅក្នុងអាល់ប៊ុមនេះ គឺអាស្រ័យទៅលើអ្នកបង្កើតអាល់ប៊ុមដើម ទោះបីជារូបភាពដែលត្រូវបានរក្សា ឬ Uploads ដោយអ្នកចូលរួមក៏ដោយ។
មុខងារថ្មីដ៏ពិសេសមួយនេះបានចេញនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃទី 26 ខែសីហានេះ ជាមួយនឹងផែនការដែលអាចដំណើរការជាអន្តរជាតិនៅក្នុងពេលឆាប់ៗនេះ៕
មតិយោបល់